Thursday, May 6, 2021
Home Authors Posts by Khuon Narim

Khuon Narim

750 POSTS 0 COMMENTS
Reporter

លោក​​​ ហ៊ុន សែន លើក​​​ឡើង​​​ថា ​​​ទីលាន​​​​​​ប្រជា​​​ធិបតេយ្យ​​​ប្រហែល​​​ជា​​​ត្រូវ​​​រើ​​​​​​ទៅ​​​ភាគ​​​ខាង​​​ជើង​​​រាជ​​​ធានី​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីម្សិលមិញថា ទីលានប្រជាធិបតេយ្យ ជាទីតាំងមួយនៅកណ្តាលរាជធានីភ្នំពេញដែលគេទុកសម្រាប់ការតវ៉ាសាធារណៈនោះ ប្រហែលជាត្រូវរើទីតាំងទៅកាន់តំបន់ជាយក្រុងភាគខាងជើងរាជធានី។ លោកបានបន្ថែមថា ជម្រើសនៃទីតាំងបច្ចុប្បន្នខុសតាំងពីដំបូងទីមកម្លេ៉ះ។ ទីតាំងថ្មីទៅថ្ងៃមុខ ដែលជាសួននៅតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវនោះ គឺព័ទ្ធជុំវិញដោយឃ្លាំងនៅភាគខាងជើង និងភាគខាងត្បូង និងទន្លេសាបនៅភាគខាងកើត។ លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងសាលពិព័រណ៍កោះពេជ្រដើម្បីប្រារព្ធពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ថា "ថ្ងៃមុន ខ្ញុំបានហៅទូរស័ព្ទទៅ ប៉ា សុជាតិវង្ស ដោយ សារឥឡូវហ្នឹងយើងប្រហែលជាមិនទុកទីលានប្រជាធិបតេយ្យនៅកណ្តាលក្រុងបង្កើតភាពរញ៉េរញ៉ៃនៅក្នុងហ្នឹងបានទៀតនោះទេ"។ លោកបានមានប្រសាសន៍ទាក់ទិននឹងទីតាំងបច្ចុប្បន្នដែលស្ថិតនៅចន្លោះវត្តភ្នំនិងអគារវឌ្ឍនៈថា "តំបន់នោះយើងធ្វើខុសហើយ។ តំបន់នេះទាក់ទងនឹងតំបន់ប្រវត្តិសាស្ត្រវត្តភ្នំ អ៊ីចឹងតែមានស្អីកន្លែងហ្នឹង អ្នកណាមកទេសចរវត្តភ្នំ"។ ដោយលើកឡើងថា ការប្រគំតន្ត្រីតាមផ្លូវនឹងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកន្លែងនេះនោះ លោក ហ៊ុន សែន  ានថ្លែងថា "យើងយកកន្លែងនេះធ្វើជាសួនច្បារ ហើយអាចយកផ្នែកមួយឲ្យយុទ្ធជនពិការរបស់យើង ឲ្យជនពិការរបស់យើងសំដែងសិល្បៈនៅកន្លែងហ្នឹង”។...

លោក កឹម សុខា វិល​ត្រឡប់ទៅ​ផ្ទះវិញក្រោយការ​​​លើក​លែងទោស​

កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានឱកាសបានសម្រាកនៅផ្ទះយប់ដំបូងចាប់តាំងពីខែឧសភាមក ក្រោយពីលោកទទួលបានព្រះរាជទានលើកលែងទោសកាលពីថ្ងៃសុក្រ សម្រាប់ការគេចវេះមិនចូលខ្លួនឱ្យតុលាការសាកសួរ ប៉ុន្តែបទឈប់បាញ់នយោបាយដែលផុយស្រួយ និងការស៊ើបអង្កេតបើកចំហពាក់ព័ន្ធអំពើពុករលួយមានន័យថា លោកប្រហែលជាមិនទាន់រួចផុតពីពិរុទ្ធភាពនៅឡើយទេ។ ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិរូបនេះត្រូវបានតុលាការចោទប្រកាន់កាលពីខែកញ្ញា ពីបទមិនគោរពដីកាតុលាការជាច្រើនលើកដែលកោះហៅលោកឱ្យចូលខ្លួនដើម្បីឆ្លើយបំភ្លឺក្នុងនាមសាក្សីក្នុងសំណុំរឿងបទសញ្ចរកម្មរបស់ស្រីកំណាន់លោក ហើយទីបំផុតលោកត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែទោះបីជាលោកមានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រក្ដី។ លោកបានប្ដឹងទាស់សាលក្រមនេះខណៈជាប់នៅក្នុងទីស្នាក់ការគណបក្សដែលលោកបានសម្ងំលាក់ខ្លួនចាប់តាំងពីនគរបាលប៉ុនប៉ងចាប់ខ្លួនលោកនៅទីនោះកាលពីខែឧសភាមក។ បន្ទាប់ពីសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ស្នើសុំឱ្យលោករៀបចំព្រះរាជទានលើកលែងទោស លោកក៏សម្រេចដូចបំណងនៅថ្ងៃបន្ទាប់។ លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានអង្គរក្សសម្រាប់គណបក្សនេះបានមានប្រសាសន៍កាលពីម្សិលមិញថា លោក កឹម សុខា បានសម្រាកនៅផ្ទះយប់ដំបូងរបស់លោកកាលពីថ្ងៃសៅរ៍។ ប៉ុន្តែប្រធានស្ដីទីនៃគណបក្សប្រឆាំងរូបនេះបានត្រឡប់ទៅទីស្នាក់ការគណបក្សវិញកាលពីព្រឹកម្សិលមិញ ដើម្បីជួបជាមួយសកម្មជនយុវជនមួយក្រុមនៃគណបក្សសង្គ្រោះជាតិមកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ លោកបានច្រានចោលការប៉ាន់ស្មានថា ការលើកលែងទោសរបស់លោកទទួលបានពីគណបក្សកាន់អំណាចដោយសារមានថ្នូរដោះដូរ។ លោកបានបន្តថា...

អ្នក​​​ដែល​​​ដំអក់​​​​​​ទៅ​​​ក្រោយ​​​គេ​​​ទទួល​​​បាន​​​ការ​​​ពន្យារ​​​ពេល​​​មួយ​​​ថ្ងៃ​​​សម្រាប់​​​ការ​​​ចុះឈ្មោះ​​​បោះ​​​ឆ្នោត​​​

នៅឯសាលាសង្កាត់ដែលមានមនុស្សយ៉ាង ច្រើនមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយមានអ្នកចុះឈ្មោះបោះឆ្នោតនៅ នាទីចុងក្រោយយ៉ាងច្រើនបានមកប្រមូលផ្តុំគ្នានៅទ្វារខាងមុខនោះ អ្នកដែលរង់ចាំនៅក្នុងជួរបាននិយាយត្អូញត្អែរដដែលៗថា "ខ្ញុំរវល់"។ ថ្ងៃម្សិលមិញ ត្រូវជាថ្ងៃចុងក្រោយសម្រាប់ ការចុះឈ្មោះបោះឆ្នោត មុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ ប៉ុន្តែ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលយល់ស្របថា នៅមានអ្នកមិនទាន់បានចុះឈ្មោះច្រើននោះ បានប្រកាសថា ការចុះឈ្មោះនឹងបន្តមួយថ្ងៃទៀតនៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស។ នៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យដែលនៅមានមនុស្សច្រើនមិនទាន់បានមកចុះឈ្មោះបោះឆ្នោតនោះ មានប្រជាពលរដ្ឋយ៉ាងច្រើនប្រញាប់ប្រញាល់មកកាន់សាលាឃុំ-សង្កាត់ នេះបើយោង តាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.។ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញនួន រាម អាយុ៤២ឆ្នាំ ដែលជាមេការនៅហាងខារ៉ាអូខេមួយកន្លែងបានសំដែងទឹកមុខរវល់ខ្លាំង ពេលត្រូវបានសួរថា ហេតុអ្វីបានជារង់ចាំរហូតដល់ថ្ងៃចុងក្រោយទើបមកចុះឈ្មោះបោះឆ្នោត។ មេការរូបនេះបាននិយាយនៅសាលាសង្កាត់ទន្លេបាសាក់ថា "ខ្ញុំដឹងថាថ្ងៃនេះជាថ្ងៃចុងក្រោយសម្រាប់ការចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅថ្ងៃមុនៗកន្លងមកនេះ...

កិច្ចប្រឹង​​​ប្រែង​​​ចុះ​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដ៏​​​សំខាន់​​​​​​ចប់​​​នៅ​​​ថ្ងៃ​​​នេះ​​​

រយៈពេល៣ខែនៃការចុះឈ្មោះអ្នកបោះឆ្នោតដ៏សំខាន់នឹងបញ្ចប់ថ្ងៃនេះ ដោយមានពលរដ្ឋប្រហែល៧,៧លាននាក់បានចុះឈ្មោះថ្មីៗនេះចូលក្នុងទិន្នន័យអ្នកបោះឆ្នោតជាឌីជីថល ដោយត្រួសត្រាយផ្លូវសម្រាប់សវនកម្មដោយឯករាជ្យលើបញ្ជីឈ្មោះ ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ និងការបញ្ចុះបញ្ចូលថ្មីៗនេះសុំឲ្យកម្មករដែលរស់នៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោត មុននឹងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨។ កិច្ចប្រឹងប្រែងដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា មានទំហំធំជាងយុទ្ធនាការចុះឈ្មោះបោះឆ្នោតកាលពីមុនៗដែលធ្វើឡើងសម្រាប់ការបោះឆ្នោតកន្លងមកថ្មីៗនេះ។ ក្នុងឆ្នាំ២០១១ មុននឹងការបោះឆ្នោតឃុំសង្កាត់ មានអ្នកបោះឆ្នោតថ្មីចំនួនប្រហែល ៩០០.០០០នាក់បានចុះឈ្មោះ ដោយបន្ថែមទៅក្នុងបញ្ជីដែលបានធ្វើឡើងបីបួនឆ្នាំកន្លងមក។ បញ្ជីនោះមានអ្នកបោះឆ្នោតចំនួន៩,២លាននាក់ ពោលគឺ១,៥លាននាក់ច្រើនជាងបញ្ជីថ្មី ប៉ុន្តែក៏មានឈ្មោះបួនភាគរយច្រើនជាងអ្នកមានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេសនៅពេលនោះ ដែលរួមមានឈ្មោះស្ទួន និងឈ្មោះខ្មោចរាប់ម៉ឺននាក់ ដោយគ្មានអ្នកបោះឆ្នោតទេ។ ជាលទ្ធផល គេបានរិះគន់ជាទូទៅថាជាឫសគល់នៃភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៣ ដែលបានឈ្នះដោយប្រកៀកប្រកិតដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាច ហើយបានជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយថា មានការចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាច"បានបន្លំឈ្មោះពី១,២លានដល់១,៣លានឈ្មោះ"។ នៅពេលនេះ លោកបាននិយាយថា "យើងប្រើបច្ចេកវិទ្យាទំនើប គឺវាមិនអាចមានឈ្មោះស្ទួន ខុសឈ្មោះ ឬបាត់ឈ្មោះទេ។ អ៊ីចឹង ខ្ញុំគិតថា វាប្រសើរជាងបញ្ជីអ្នកបោះឆ្នោតពីមុនៗដែលយើងបានចុះសរសេរដោយដៃ"។ លោក ឥសាន បាននិយាយថា បញ្ជីថ្មីនឹងរួមចំណែកក្នុងការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅពីរឆ្នាំខាងមុខនេះ។ លោកបាននិយាយថា "យើងមិនអាចវិនិច្ឆ័យការបោះឆ្នោតបានទេ លុះត្រាតែក្រោយការបោះឆ្នោត ទើបយើងអាចវាយតម្លៃបាន ប៉ុន្តែយើងមានសុទិដ្ឋិនិយមថា ការចុះឈ្មោះអ្នកបោះឆ្នោតមានសុក្រឹតភាព"។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានយល់ស្របថា បញ្ជីថ្មីនឹងទំនងជាមានសុក្រឹតភាពជាងបញ្ជីអ្នកបោះឆ្នោតមុនៗ ប៉ុន្តែរំលឹកថា វាគ្រាន់តែជាផ្នែកមួយនៃការធានានូវការបោះឆ្នោតដោយត្រឹមត្រូវប៉ុណ្ណោះ។ លោក សុវណ្ណ បាននិយាយថា មានអ្នកមានសិទ្ធិបោះឆ្នោតប្រហែល២លាននាក់ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតសរុប៩,៧លាននាក់មិនបានចុះឈ្មោះ ដែលរួមទាំងពលករចំណាកស្រុកជាង១លាននាក់ដែលកំពុងរស់នៅក្រៅប្រទេស។ លោកបាននិយាយថា លើសពីនេះទៀត ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ពោលគឺតុលាការបានអនុវត្តឥតក្រែង និងដាក់ពន្ធនាគារទៅលើអ្នកនយោបាយនិងសកម្មជនជាច្រើននាក់ គឺបានបន្ទច់បង្អាក់នយោបាយក្នុងប្រទេស។ លោកបាននិយាយថា "ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវមិនគ្រាន់តែអំពីបញ្ជីឈ្មោះអ្នកបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែជាឧទាហរណ៍លើបរិយាកាសនយោបាយដែរ។ បើមេដឹកនាំបក្សប្រឆាំងមិនអាចចូលរួមដោយពេញលេញក្នុងសកម្មភាពនយោបាយ ហើយមានការចោទប្រកាន់ ការធ្វើនិរទេស និងការដាក់ពន្ធនាគារ តើការបោះឆ្នោតអាចសេរីនិងត្រឹមត្រូវយ៉ាងម៉េចទៅ?” លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលបាននិយាយថា ជំហានមួយក្នុងបណ្តាជំហានបន្ទាប់ទៀតត្រូវធ្វើសវនកម្មលើបញ្ជីអ្នកបោះឆ្នោត ដែលគ្រោងនឹងចេញឲ្យដឹងជាបណ្តោះអាសន្នក្នុងខែមករា ដោយអនុញ្ញាតឲ្យក្រុមខាងក្រៅនិងមនុស្សម្នាក់ៗផ្ទៀងផ្ទាត់ឈ្មោះនឹងមនុស្សពិតប្រាកដ។ លោក បញ្ញា បាននិយាយថា "បើមានកំហុសច្រើន វានឹងប៉ះពាល់ដល់ការបោះឆ្នោត។ អ៊ីចឹង យើងត្រូវពិនិត្យមើល"។ លោក បញ្ញា បាននិយាយថា អង្គការនេះក៏នឹងបញ្ចុះបញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងរាស្ត្រស្នើសុំឲ្យមានសិទ្ធិបោះឆ្នោតចំពោះពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស ក៏ដូចជាព្រះសង្ឃនិងអ្នកទោសដែលកំពុងជាប់ឃុំ ប៉ុន្តែមិនទាន់កាត់ឲ្យជាប់ទោសនៅឡើយ ជាក្រុមពីរបន្ថែមទៀតដែលគេមិនយកចិត្តទុកដាក់ក្នុងអំឡុងពេលការចុះឈ្មោះនេះ៕

លោក សម រង្ស៊ី មិន​​​បាន​​​ចូលរួម​​​ពិធី​​​បុណ្យ​​​សព​​​ម្តាយ​​​ក្មេកនៅកម្ពុជា

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនបានត្រឡប់មកប្រទេសកម្ពុជាពីការនិរទេស ដើម្បីចូលរួមពិធីឈាបនកិច្ចម្តាយក្មេករបស់លោកកាលពីម្សិលមិញទេ បន្ទាប់ពីលិខិតរបស់លោកដែលស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតដើម្បីត្រឡប់មកវិញ គ្មានការឆ្លើយតបនោះ។ ឧបាសិកា ញឹក ជូឡុង មាសកេត សមភ័ត្រ បានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ នៅគេហដ្ឋានរបស់លោកស្រីក្នុងក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមគណបក្សសង្គ្រោះជាតិ  លោក សម រង្ស៊ី ដែលប្រឈមមុខនឹងការជាប់ពន្ធនាគារពីរឆ្នាំ និងរឿងក្តីក្តាំជាច្រើនទៀតនៅប្រទេសកម្ពុជា និងត្រូវហាមមិនឲ្យចូលប្រទេសនេះកាលពីខែមុននោះ បានសរសេរទៅលោក ហ៊ុន សែន ដោយស្នើសុំចូលរួមពិធីឈាបនកិច្ចនេះដោយគ្មានការរំខាន និងបានសន្យាថា បន្ទាប់មកនឹងចាកចេញពីប្រទេសនេះវិញ។ កាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស បាននិយាយថា លោក រង្ស៊ី បានសម្រេចចិត្តមិនចូលប្រទេសកម្ពុជា ពីព្រោះលិខិតនោះមិនទទួលបានការឆ្លើយតបទេ។ "ជួនកាល យើងគិតដល់រឿងនយោបាយពេក។ ផ្អែកលើមនោសញ្ចេតនា គាត់គួរទទួលបានការអនុញ្ញាតដើម្បីចូលរួមពិធីបុណ្យសពនេះ"។ ឈាបនកិច្ចបានធ្វើឡើងនៅវត្តស្វាយពពែក្នុងក្រុងភ្នំពេញកាលពីព្រឹកម្សិលមិញ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកាន់អំណាច បាននិយាយថា លោកមិនបានដឹងអំពីលិខិតណាមួយពីលោក សម រង្ស៊ី ទៅលោកនាយករដ្ឋមន្ត្រីទេ។ លោកបាននិយាយបន្ថែមថា  ប្រសិនបើមេដឹកនាំបក្សប្រឆាំងរូបនេះពិតជាសម្រេចចិត្តវិលត្រឡប់មកប្រទេសកម្ពុជាមែននោះ គាត់ត្រូវចូលពន្ធនាគារព្រៃសតែម្តង។ លោកនិយាយថា "អ្វីៗត្រៀមស្រេចហើយ"៕ និត

NGO នឹង​​​ជម្នះ​​​​​បម្រាម​របស់​​រដ្ឋាភិបាល​​​ដែល​​​ហាម​មិន​ឱ្យមាន​​​ការ​​​​ហែក្បួន​

អ្នករៀបចំកម្មវិធីបានលើកឡើងកាលពីម្សិលមិញថា អង្គការសង្គមស៊ីវិលមួយចំនួនមានគម្រោងមានះនឹងបម្រាបចេញដោយសាលារាជធានីភ្នំពេញ  ហើយហែក្បួនជាសាធារណៈនៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ។ នៅក្នុងលិខិតចុះកាលបរិច្ឆេទថ្ងៃពុធ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ សាលារាជធានីបានបដិសេធសំណើរបស់អង្គការចំនួន៥ដែលស្នើសុំហែក្បួនចម្ងាយ២,៥គីឡូម៉ែត្រពីទីលានប្រជាធិបតេយ្យទៅកាន់សួនច្បារមុខវត្តបទុមនៅថ្ងៃទី១០ ខែធ្នូ ដើម្បីរំឭកនូវអ្វីដែលក៏ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស នៅកម្ពុជាដែរនោះ។ លិខិតនេះមានខ្លឹមសារថា  "អស់លោកអាចប្រារព្ធនៅទីកន្លែងឯកជន ឬនៅទីស្នាក់ការរបស់អស់លោកបាន"។ លោក អ៊ាង ពេជ្រ ដែលចុះហត្ថលេខាលើសំណើនេះក្នុងនាមជាប្រធានបណ្តោះអាសន្ននៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ជាសម្ព័ន្ធនៃសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន២២ជាសមាជិកនោះបានលើកឡើងថា បម្រាបរបស់សាលារាជធានីនឹងមិនអាចរារាំងដល់គម្រោងរបស់អង្គការបានឡើយ។ លោកបានមានប្រសាសន៍ថា "វាជាសិទ្ធិ និងសេរីភាពរបស់យើងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ"។ ការមានះរបស់លោក អ៊ាង ពេជ្រ ត្រូវបានលោក មី ណាក់ អ្នកគ្រប់គ្រងផ្នែកតស៊ូមតិនៅគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដែលជាសមាគមនៃអង្គការមិនមែនរដ្ឋាភិបាលនោះ ធ្វើតាម។ លោកនិយាយថា លោករំពឹងថា អង្គការមិនមែនរដ្ឋាភិបាល ានការហែក្បួនទាំងអស់គ្នានោះទេ។ លោកបានថ្លែងថា "អ្វីដែលយើងគ្រោងធ្វើគឺការហែក្បួនដែលមានសណ្តាប់ធ្នាប់...យើងអាចប្រមូលផ្តុំមនុស្សមួយក្រុមតូចដែលយើងអាចគ្រប់គ្រងបាន ហើយវានឹងមិនប៉ះពាល់ដល់ចរាចរណ៍ឡើយ"។ លោក...

បក្ស​​ប្រឆាំង​​ស្ដាយ​ដែល​ពលករ​​ចំណាក​ស្រុក​​បាត់​ឱកាស​​​​បោះ​ឆ្នោត​

ក្នុងការខ្នះខ្នែងចុងក្រោយរបស់ខ្លួនសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត ដែលពេលកំណត់ត្រូវផុតនៅត្រឹមថ្ងៃអង្គារ គណបក្សសង្គ្រោះជាតិកំពុងសោកស្ដាយចំពោះការគ្មានសិទ្ធិបោះឆ្នោតរបស់ពលករដែលរស់នៅក្រៅប្រទេស ដោយនិយាយថា ការគាំទ្ររបស់ពួកគេនឹងមានឥទ្ធិពលសម្រាប់បក្សប្រឆាំង។ គណបក្សនេះបានបន្ទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថាមិនបានធ្វើការខិតខំណាមួយដើម្បីបង្កលក្ខណៈងាយស្រួលជាងនេះដល់ពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេសក្នុងការទទួលបានសិទ្ធិបោះឆ្នោតទេ ហើយតំណាងរាស្ត្រជាន់ខ្ពស់ម្នាក់ក៏បានស្ដាយក្រោយដែរដែលគណបក្សសង្គ្រោះជាតិមិនបានជំរុញឱ្យខ្លាំងជាងនេះដើម្បីបានបែបនេះ អំឡុងពេលចរចាាក់ទិននឹងច្បាប់បោះឆ្នោតថ្មីនេះ។ លោកស្រី មូរ សុខហួរ ប្រធានគណៈកម្មការកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិបាននិយាយក្នុងអុីម៉េលនៅក្នុងសប្ដាហ៍នេះថា "គ.ជ.ប. និយាយឲ្យចំទៅ មិនបានព្យាយាមឱ្យមានការបត់បែនតាមកាលៈទេសៈទេ។ ពួកគេចេះតែយោងទៅតាមច្បាប់បោះឆ្នោត ប៉ុន្តែនីតិវិធីអាចបត់បែនច្រើន  និងធ្វើការជុំវិញច្បាប់នេះ។ ពួកគេបានធ្វើសម្រាប់យោធា ដែលមានទីតាំងនៅក្រៅស្រុកកំណើតរបស់ខ្លួន"។ ប្រឈមនឹងលទ្ធភាពនៃការបាត់បង់អ្នកបោះឆ្នោតដល់ទៅ២លាននាក់ លោកស្រី មូរ សុខហួរ បាននិយាយថា លោកស្រីសោកស្ដាយដែលគណបក្សរបស់លោកស្រីមិនបានប្រឹងប្រែងខ្លាំងជាងនេះ ដើម្បីបើកច្រកសម្រាប់អ្នកបោះឆ្នោតចំណាកស្រុក...

លោក កឹម សុខា ៖ ប្រជាពលរដ្ឋ​​ជា​អ្នក​ការ​ពារ​​ព្រំដែន​មិន​មែនកំផែង​ទេ 

ដោយលើកឡើងពីការសន្យារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ថានឹងសាងសង់កំផែងនៅតាមព្រំដែនជាមួយប្រទេសមុិកស៊ិកនោះ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនអាចមានប្រាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធបែបនោះទេ ប៉ុន្តែនៅតែផ្ដោតលើការការពារព្រំដែនជាមួយវៀតណាមដដែល។ លោក កឹម សុខា បានថ្លែងកាលពីម្សិលមិញទៅកាន់សកម្មជនយុវជនរាប់រយនាក់នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ កន្លែងដែលលោកបានប្រាប់ពួកគេឱ្យផ្ដោតទៅលើការធ្វើយុទ្ធនាការរបស់ខ្លួនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ អំពីផែនការរបស់គណបក្សសង្គ្រោះជាតិដើម្បីពង្រឹងការការពារនៅតាមព្រំដែន។ គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការប្រឆាំងការធ្វើអន្តោប្រវេសន៍ខុសច្បាប់របស់ជនជាតិវៀតណាម និងការលុកលុយរបស់វៀតណាមចូលក្នុងប្រទេសកម្ពុជាជាយូរមកហើយ។ លោក កឹម សុខា បានមានប្រសាសន៍ថា "យើងត្រូវអភិវឌ្ឍព្រំដែនដោយការឱ្យមានប្រជាជនច្រើនរស់នៅតាមព្រំដែន។ ទី១សាងសង់ផ្លូវនៅតាមព្រំដែន។ ទី២ ផ្សារ វត្តអារាម ការងារ រោងចក្រ និងការធ្វើកសិកម្ម"។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា យុទ្ធនាការមុនៗរបស់គណបក្សប្រឆាំងដែលរិះគន់កិច្ចការរបស់រដ្ឋាភិបាលដែលនិយាយការពារព្រំដែនដោយផ្ដោតលើការបន្តលុកលុយរបស់វៀតណាមនោះ មិនបានផ្តល់ដំណោះស្រាយក្នុងន័យស្ថាបនាឡើយ។ លោកបានថ្លែងថា "យើងបានវាយប្រហារពួកគេ  ប៉ុន្តែយើងមិនមានអនុសាសន៍ថ្មីទេ ដូច្នេះយើងមិនអាចស្វែងរកការបង្រួបបង្រួមជាតិបានឡើយ"។ គណបក្សសង្គ្រោះជាតិបានដឹកនាំការធ្វើដំណើរមុនៗទៅកាន់តំបន់ដែលមានវិវាទនៅតាមព្រំដែនវៀតណាមកាលពីពាក់កណ្ដាលឆ្នាំ២០១៥...

ក្រសួងថា ការ​​​បូម​​​ខ្សាច់​​​នៅ​​​ខេត្ត​​​កោះ​​​កុង​​​​​​បាន​​​ផ្អាក​​​

ប្រឈមនឹងការពិនិត្យពិច័យកាន់តែខ្លាំងទាក់ទងនឹងពាណិជ្ជកម្មខ្សាច់របស់កម្ពុជា ក្រសួងរ៉ែនិងថាមពលបាននិយាយកាលពីថ្ងៃពុធថា ការបូមខ្សាច់ទាំងអស់បានផ្អាកនៅក្នុងខេត្តកោះកុង ដែលមានការបូមខ្សាច់បានធ្វើឡើង។ លោក ម៉េង សក្តធារ៉ា បាននិយាយកាលពីថ្ងៃពុធថា "យើងបានផ្អាកយូរហើយ"។ លោកបានបង្វែរសំណួរបន្តទៀតទៅសហសេវិករបស់លោកគឺ ឌិត ទីណា ដែលមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ។ លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន ជានាយកនិរទេសនៃអង្គការមាតាធម្មជាតិបានបញ្ជាក់ថា សមាជិកអង្គការបានសង្កេតឃើញសកម្មភាពផ្អាក ប៉ុន្តែបាននិយាយថា វាគ្រាន់តែចាប់ផ្តើមប៉ុន្មានថ្ងៃថ្មីៗនេះប៉ុណ្ណោះ។ លោកបាននិយាយតាមសារអ៊ីនធឺណិតថា "យើងបានកត់សម្គាល់ឃើញថា ប្រហែលថ្ងៃទី១០ ឬទី១១ សកម្មភាពភាគច្រើនបានឈប់ ហើយយើងនឹងទទួលបានរបាយការណ៍ច្រើនទៀតថាតើពួកគេបានចាប់ផ្តើមជាថ្មីនៅពីរបីថ្ងៃទៀតឬយ៉ាងណា"។ លោកបាននិយាយបន្ថែមថា វាអាចថា ប្រតិបត្តិការកំពុងបន្តនៅតាមកន្លែងដាច់ស្រយាល។ ប្រសិនបើអនុវត្តបាន វិធានការនេះទំនងបំពេញចិត្តការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលដែលបានស្នើសុំក្រសួងឲ្យផ្អាកការបូមខ្សាច់នៅកោះកុង រហូតទាល់តែគេជជីករកឲ្យឃើញតួលេខនាំចេញខ្សាច់ខុសពីប្រក្រតីជាមុនសិន។ តួលេខពីទិន្នន័យស្ថិតិជំនួញរបស់របរសហប្រជាជាតិបង្ហាញថា ប្រទេសផ្សេងទៀត គឺស្ទើរតែប្រទេសសិង្ហបូរីទាំងមូលបានរាយការណ៍អំពីការនាំចេញខ្សាច់ជាង៦០លានតោន ពោលគឺច្រើនជាងប្រទេសកម្ពុជាបានរាយការណ៍ថាបាននាំចេញខ្សាច់ពីឆ្នាំ២០០៥រហូតដល់ឆ្នាំមុនទៅទៀត។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបន្ទោសលើ"ការអនុវត្តដោយមិនមានប្រសិទ្ធភាព"ចំពោះគម្លាតនោះ។ ក្រសួងរ៉ែនិងថាមពលបានទទួលស្គាល់ក្នុងលិខិតមួយច្បាប់នៅដើមខែនេះថា ក្រសួង"ក៏នៅជួបបញ្ហាប្រឈមមួយចំនួននៅឡើយ"ក្នុងការធ្វើនិយតកម្មលើពាណិជ្ជកម្មនេះ ហើយបាននិយាយថា ខ្លួនស្វាគមន៍អង្គការក្រៅរដ្ឋាភិបាល ដើម្បីសហការក្នុងការស្វែងរកឲ្យឃើញនូវភាពខុសគ្នា។ ក្រសួងក៏បាននិយាយថា ខ្លួនបានទប់ស្កាត់ការនាំចេញខ្សាច់ ហើយចេញអាជ្ញាបណ្ណបូមខ្សាច់ថ្មីក្នុងអំឡុងពេលការស៊ើបអង្កេតរបស់ខ្លួន។ តាមលោក សាន ម៉ាឡា សហស្ថាបនិកអង្គការមាតាធម្មជាតិ ក្នុងកិច្ចប្រជុំបិទទ្វារជាមួយអ្នកតំណាង១៣នាក់នៃក្រុមអង្គការកាលពីថ្ងៃសុក្រ លោក ទីណា បាននិយាយថា ភាពខុសគ្នាដោយអន្លើក្នុងតួលេខនាំចេញនិងនាំចូលគឺមានជាធម្មតា ដោយប្រើឧទាហរណ៍នៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ លោក ម៉ាឡាបាននិយាយកាលពីថ្ងៃសុក្រថា "សូម្បីជាមួយសហរដ្ឋអាមេរិក ក៏មានការខុសគ្នាដែរ។ ដូចគ្នាដែរ ហេតុអ្វីគម្លាតពិតជាខុសគ្នា  មិនអាចពន្យល់បានទេ ព្រោះគាត់គ្រាន់តែបង្ហាញលក្ខខណ្ឌនៃវិបសាយសហប្រជាជាតិប៉ុណ្ណោះ"។ អ្នកជំនាញខាងសេដ្ឋកិច្ចភាគច្រើនយល់ស្របថា គម្លាតពាណិជ្ជកម្មគឺមានជាធម្មតា ប៉ុន្តែសេដ្ឋវិទូបីបួននាក់បាននិយាយថា ទំហំនៃការខុសគ្នាក្នុងតួលេខខ្សាច់ ក៏ដូចជាភាពខុសគ្នាក្នុងការនាំចេញឈើក្នុងទឹកប្រាក់ប្រហែល១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា គឺមិនធម្មតានិងគួរមានការស៊ើបអង្កេត។ ពាណិជ្ជកម្មខ្សាច់ទំនងជាការនាំចេញដោយមានការរាយការណ៍មិនបានដិតដល់ ដោយមានត្រឹមតែ៤ភាគរយនៃការនាំចូលជាសាកលរបស់ប្រទេសសិង្ហបូរីប៉ុណ្ណោះ ដែលបង្ហាញនៅក្នុងតួលេខនាំចេញរបស់ប្រទេសផ្សេងទៀត។ ក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុបារាំងអន្តរជាតិនៅដើមខែនេះ លោក សក្តធារ៉ាផ្តល់យោបល់ ថា ភាពមិនប្រក្រតីទាំងនោះអាចនឹងលាក់បាំងជំនួញខុសច្បាប់ដែលជាប់ទាក់ទងនឹងប្រទេសនានាដែលបានបិទការនាំចេញខ្សាច់ ដូចជាម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីជាដើម។ លោកបាននិយាយថា តួលេខខុសគ្នាអាចដោយសារតែ "ការរត់ពន្ធពីបណ្តាប្រទេសផ្សេងៗដែលអាចមានទាំងប្រទេសកម្ពុជាផងដែរទៅកាន់ប្រទេសសាំងហ្គាពួរ។ នាវា "អាចមានការរត់ពន្ធមួយចំនួនដែលប្រើប្រាស់ជ្រកក្រោមផ្លាករបស់កម្ពុជា បើយើងមើលស្ថិតិវិញ កប៉ាល់ជាច្រើនដែលលើកទង់ជ័យកម្ពុជា ប៉ុន្តែមិនមែនចេញពីកម្ពុជាទេ"។ ស្ថានទូតសិង្ហបូរីប្រចាំក្រុងភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាុយទេ។ តាមកាសែត Straits Timesដោយឆ្លើយតបនឹងការចោទស្រដៀងគ្នាក្នុងឆ្នាំ២០១០ ក្រសួងអភិវឌ្ឍន៍ជនបទប្រទេសសិង្ហបូរីបាននិយាយថា ខ្លួន "មិនបានបណ្តែតបណ្តោយឲ្យមានការនាំចេញដោយខុសច្បាប់ ឬការរត់ពន្ធខ្សាច់ ដែលជាការរំលោភច្បាប់ការពារបរិស្ថាននៃប្រទេសប្រភពនោះទេ"៕

ព្រះរាជពិធី​សម្រក់ទៀន​​ក្នុង​ព្រះ​​​បរមរាជវាំង​​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់ច្រើននៅ​​ឆ្នាំ​២០១៧

នៅពេល "ព្រះចន្ទពេញវង់" រះចំពីលើបរមរាជវាំងកាលពីយប់ថ្ងៃច័ន្ទ  ទៀនចំនួន២៥ដើមដែលដោតតម្រៀបជាជួរលើជើងទម្រមួយត្រូវបានលើកចូលក្នុងសាលដ៏ធំ។ បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី បញ្ចប់ការបួងសួង ទៀននីមួយៗដែលតំណាងឱ្យខេត្តនីមួយៗទូទាំងប្រទេសកម្ពុជាត្រូវបានបង្វិលក្បាលចុះក្រោមឱ្យស្រក់ក្រមួនលើស្លឹកចេក។ តាមរយៈក្រមួនដែលស្រក់ពូនផ្ដុំព្យាករពីជោគវាសនារបស់ប្រជាកសិករទូទាំងប្រទេសថា ឆ្នាំ២០១៧គឺជាឆ្នាំដែលនឹងសម្បូរទឹកភ្លៀង និងផ្ដល់ទិន្នផលកសិកម្មខ្ពស់។ លោក កង កេន ប្រធានអាចារ្យព្រាហ្មបុរោហិតប្រចាំនៅព្រះបរមរាជវាំងដែលបានបកស្រាយទៅតាមក្រមួនដែលស្រក់ពូនផ្ដុំថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍ថា "យើងពិនិត្យមើលគ្រប់ខេត្ត និងរាជធានី។ ពេលក្រមួនស្រក់ពីទៀនច្រើនឬតិច យើងត្រូវវិភាគដោយផ្អែកលើនេះ។ ខ្ញុំអាចប្រាប់បានថា ភ្លៀងអាចធ្លាក់ជាងឆ្នាំមុនច្រើនស្ទើរតែគ្រប់ខេត្ត"។ លោកបានគូសបញ្ជាក់ថា ពិធីប្រពៃណីនេះមានអាយុកាលរាប់សតវត្សរ៍មកហើយ ដោយធ្វើឡើងភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក។ យោងតាមពិធីនេះ ក្រមួនដែលស្រក់ពូនផ្ដុំធំមានន័យថា អាចមានភ្លៀងធ្លាក់ច្រើននៅក្នុងខេត្តនោះ។ "មានកន្លែងខ្លះភ្លៀងនឹងធ្លាក់តិចតួច កន្លែងខ្លះភ្លៀងធ្លាក់មធ្យម...